ពោតបារាំងត្រូវបានឱ្យដឹងថា ប្រជាជនជប៉ុនចូលចិត្តបរិភោគណាស់ ជាពិសេសគឺទាំងនៅស្រស់ៗតែម្តង មិនចាំបាច់ស្រុសជាមុននោះទេ ព្រោះវាមិនគ្រាន់តែមានរសជាតិល្អប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែវាក៏មានផ្ទុកមកជាមួយនូវផលប្រយោជន៍យ៉ាងច្រើនសម្រាប់ជំនួយទៅដល់ខាងផ្នែកសុខភាពផងដែរ។ ម្យ៉ាងវិញទៀត ពណ៌បៃតងរបស់គឺផ្ទុកទៅដោយជាតិវីតាមីន និងជីវជាតិមួយដ៏ល្អប្រសើរបំផុត សម្រាប់សុខភាពមនុស្សទូទៅ។
១. អាចជួយកាត់បន្ថយជាតិស្ករនៅក្នុងឈាមបានល្អ វាសមស្របសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងអ្នកដែលកំពុងតែមានការត្រួតពិនិត្យជាតិស្ករ ឬទម្ងន់ខ្លួនជាដើម។
២. វាអាចជួយបន្ថយអាការទល់លាមកបាន ព្រោះដោយសារតែនៅក្នុងពោតបារាំងត្រូវបានគេរកឃើញថា វាមានសារធាតុម្យ៉ាង ដែលអាចជួយធ្វើឱ្យលាមកងាយរអិល ពេលបន្ទោរបង់ចេញមកក្រៅ ថែមទាំងធ្វើឱ្យលាមកទន់ជាងធម្មតាផងដែរនៅពេលដែលអ្នកបានបរិភោគពោតបារាំងចូលទៅ។ មិនតែប៉ុណ្ណោះវាក៏មានផ្ទុកនូវសារជាតិសរសៃជាច្រើនផងដែរ ដែលល្អសម្រាប់រាងកាយនៅក្នុងការបញ្ចេញលាមក។
៣. ជួយកាត់បន្ថយកូឡេស្តេរ៉ុលក្នុងរាងកាយ។
៤. ដើម្បីកាត់បន្ថយការរលាកក្រពះ ជាពិសេសគឺការរលាកនៃភ្នាសខាងក្នុងរបស់ក្រពះ និងការពារក្រពះមិនឱ្យកើតជំងឺមហារីក។
៥. បើអ្នកកំពុងតែមានអាការឈឺក្រពះស្រាប់ ពេលបរិភោគពោតបារាំងទៅ សារធាតុរំអិលរបស់វា នឹងជួយធ្វើឱ្យដំបៅក្រពះពោះវៀនរបស់យើងឆាប់ជាសះស្បើយ។
៦. ស្ងោរពោតបារាំងលាយជាមួយនឹងអំបិលបន្តិចៗ អាចជួយបន្ថយអាការច្រាលទឹកក្រពះបានយ៉ាងមានប្រសិទ្ធភាព។
៧. វាមានផ្ទុកអាស៊ីតហ្វូលេត (folate) ខ្ពស់ ដែលអាចជួយកសាងកោសិកាឈាមក្រហម និងជួយឱ្យការអភិវឌ្ឍន៍របស់ទារកនៅក្នុងមានសភាពលូតលាស់យ៉ាងល្អប្រសើរ វាសមស្របណាស់សម្រាប់ស្ត្រីមានផ្ទៃពោះ។